Wir verwenden Cookies, um die Benutzerfreundlichkeit dieser Webseite zu erhöhen (mehr Informationen).

Traktate

Prof. Dr. Werner Gitt

ស្នូកសត្វ ឈើឆ្កាង ហើយនឹងមកុដ

Prof. Dr. Werner Gitt erklärt in dieser Schrift den Heilsplan Gottes - angefangen bei der Geburt Jesu (Krippe), über seinen Tod (Kreuz), bis hin zur Entrückung und ewigen Herrlichkeit (Krone).

Gott schuf Abhilfe für die "Urkatastrophe" der Menschheit, den Sündenfall. Wie in der Bibel vorhergesagt, sandte er seinen Sohn auf die Erde. "Nie aber hat die Welt einen Gott gesehen - bis es Weihnachten wurde."

Das Kreuz wurde für Kritiker zum Anstoß. Sie verstehen nicht, wie ein "Hinrichtungsinstrument" zum Zentrum eines Glaubens werden kann. Prof. Dr. Gitt sieht diese Kritik als Indiz, dass die Menschen ihr Sündenbewusstsein verloren haben: Es gab keinen anderen Weg für die Rettung des Menschen, weil die Trennung zwischen Gott und uns durch die Sünde so groß ist.

Wenn Jesus einmal wieder kommt, wird man ihn als König erkennen. Dann wird die Menschheit zweigeteilt sein in Angenommene und Verworfene. Für diejenigen, die Jesus in ihr Leben aufnehmen wollen, gibt es ein vorformuliertes Gebet, das ihnen dabei hilft.

Dieses Traktat eignet sich besonders gut zur Weitergabe an suchende Menschen!

8 Seiten, Best.-Nr. 122-63, Kosten- und Verteilhinweise | Eindruck einer Kontaktadresse


ស្នូកសត្វ ឈើឆ្កាង ហើយនឹងមកុដ

ដើមកំណើតនៃគ្រោះមហន្តរាយ

ពិភពលោករបស់យើងគឺត្រូវបានបំផ្លាញដោយគ្រោះមហន្តរាយ ម្តងហើយម្តងទៀតជាច្រើន។ តាមរយៈរលកសមុទ្រយក្សសូណាមិក នៅខែធ្នូរ ឆ្នាំ២០០៤ មានមនុស្សប្រមាណ១៦០ពាន់បាន ស្លាប់ ការលិចនៃកប៉ាល់ទីតានិចបណ្តាលឲ្យបាត់បង់ជីវិត ១៥២២នាក់ និងសង្គ្រាមលោកលើកទី២ បានបណ្តាលឲ្យមនុស្ស ៥០លាននាក់បានស្លាប់។ តែយ៉ាងណាមិញ ដើមកំណើតនៃគ្រោះមហន្តរាយ នេះគឺបណ្តាលមកពីការធ្លាក់ចុះនៃមនុស្សជាតិចូលក្នុងអំពើបាបក្នុងសួនអេដែន។ នេះគឺជាដើមកំណើត ហើយនឹងមូលហេតុសម្រាប់គ្រោះមហន្តរាយដទៃទៀត ដែលបានកើតឡើងនៅក្នុងពិភពលោកនេះ។ អំពើបាបបានបណ្តាលឲ្យមានការញែកចេញពីគ្នារវាងមនុស្ស និងព្រះជាម្ចាស់។ ប្រសិនបើគ្មានព្រះ ជាម្ចាស់នោះទេ មនុស្សនឹងត្រូវនៅស្ថិតទៅក្នុងគ្រោះមហន្តរាយបែបដ៏អស់កល្បជានិច្ច។ បើសិនព្រះ ជាម្ចាស់ប្រទានតែអំពើបាបមួយឲ្យចូលក្នុងស្ថានសួគ៌ នោះសេចក្តីវេទនានិងសេចក្តីស្លាប់ក៏នឹង ចូលទៅក្នុងស្ថានសួគ៌ដែរ។ ប៉ុន្តែនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះឡើយ។

វាជាការធ្វើឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្រៀមក្រំ ដែលមនុស្សទ្រង់បានបង្កើត ហើយជាមនុស្ស ដែលទ្រង់បានស្រលាញ់បានបែរចេញពីទ្រង់ ហើយនឹងបានបណ្តោយខ្លួនរបស់ពួកគេធ្លាក់ ចូលក្នុងសេចក្តីស្លាប់ ។ វាគួរឲ្យភ័យខ្លាចណាស់! ដូចដែលសុភាសិតមួយពោលថា៖ “គឺគ្មានឪសថ ណាមួយអាចព្យាបាលសេចក្តីស្លាប់បានឡើយ” ។ សូម្បីតែឪសថដែលយកមកពីសួនអេដែនក៏មិន អាចព្យាបាលបានដែរ។ ប៉ុន្តែប្រហែលជាព្រះជាម្ចាស់អាចមានថ្នាំសម្រាប់ព្យាបាលដល់អ្នក!?

ឪសថព្យាបាលរបស់ព្រះជាម្ចាស់ ទ្រង់បានចាត់ព្រះរាជបុត្រារបស់ទ្រង់

ព្រះជាម្ចាស់បានរៀបចំផែនការ សម្រាប់សេចក្តីសង្គ្រោះ តាំងពីនៅក្នុងសួនអេដែន ហើយទ្រង់ បានប្រកាសអំពីផែនការនោះ ភា្លមៗបន្ទាប់ពីការធ្លាក់ចុះក្នុងអំពើបាប ទោះបើសេចក្តីប្រកាសនោះ ស្ថិតនៅភាពមិនច្បាស់លាស់នៅឡើយក៏ដោយ៖ “អញនឹងធ្វើឱ្យឯង ហើយនឹងស្ត្រី គឺទាំងពូជឯង នឹងពូជនាងមាន សេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេ” (លោកុប្បត្តិ៣៖១៥)។

ច្រវ៉ាក់នៃសេចក្តីថ្លែងទំនាយដែលមិនដែលចេះចប់នោះបានបង្អុលបង្ហាញម្តងហើយម្តងទៀតពីការ យាងមកនៃព្រះសង្គ្រោះ ឧទាហរណ៍៖

  • “នឹងមានផ្កាយមួយចេញពីយ៉ាកុប ហើយនឹងមានដំបង (គឺជានិមិត្តសញ្ញានៃព្រះចេស្តារ) មួយកើតចេញពីសាសន៍ អ៊ីស្រាអែលដែរ” (ជនគណនា ២៤៖១៧)។
  • “ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅដរាបដល់កំណត់នៃនាង ដែលឈឺនឹងសម្រាល បានកើតកូនមក នោះសំណល់នៃពួកបងប្អូនទាំងនោះ នឹងបានវិលត្រលប់មកពួកបងប្អូន វិញ” (មីកា ៥៖២)។

សេចក្តីប្រកាសចុងក្រោយនៃព្រះសង្គ្រោះត្រូវបានប្រកាសដោយទេវតា នៅពេលដែលទេវតាបាន សំដែងដល់លោកយ៉ូសែប អំពីកំណើតនិងព្រះនាមនៃបុត្រដ៏បរិសុទ្ធនេះថា៖ “កាលដែលគាត់កំពុង តែគិតពីការនោះស្រាប់ តែមានទេវតានៃព្រះអម្ចាស់ស្តេច បានពន្យល់សប្តិ បា្រប់គាត់ថា យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងមារ៉ា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំ ផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធ នាងនឹងប្រសូតបុត្រា១ ហើយអ្នកថ្វាយព្រះនាមថា “យ៉េស៊ូវ” ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្រ្តទ្រង់ឲ្យរួចពីបាប” (ម៉ាថាយ ១៖២០-២១)។

តាមរយៈប្រវត្តិសាស្រ្តគឺមានមនុស្សជាច្រើនបានដើរនៅលើផែនដីនេះ ហើយបានបង្កើតឈ្មោះ សម្រាប់ខ្លួនរបស់ពួកគេ នៅក្នុងចំណោមមនុស្សដូចជា ព្រះចៅអធិរាជ ស្តេច អ្នកកំណាព្យ ទស្សនៈ វិទូ គូរូ អ្នកចេះមន្តអាគម ពួកមនុស្សល្អ និងពួកមនុស្សអាក្រក់។ តាំងពីដំបូង លោកីយនេះមិនដែល បានឃើញព្រះជាម្ចាស់ទេ រហូតដល់ពិធីកំណើតព្រះយេស៊ូវដំបូង (Christmas)។ ទារកនៅ ក្នុងស្នូរសត្វគឺមិនមែនជាព្រះ ដូចដែលសាសន៍ក្រិចបានគិតថាជាព្រះដែលស្ថិតនៅលើភ្នំអូឡាភើស (Mount Olympus) ឬក៏ជាព្រះនៃកុលសម្ពន្ធអាឡឺម៉ង់នៅក្នុងតំបន់វ៉ាហាឡា នោះឡើយ។ ទ្រង់គឺជាព្រះតែមួយដែលអាចនឹងមានបន្ទូលថា៖ “គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់” (យូហាន ១៖១ & ៣) “ខ្ញុំជាសេចក្តីពិត” (យូហាន ១៤៖៦) “ខ្ញុំជាអ្នកគង្វាលល្អ” (យូហាន ១០៖១១) “ខ្ញុំគឺជាទ្វារ” (ទៅកាន់ស្ថានសួគ៌) (យូហាន ១០៖៧)។

តើតាមរយៈវិធីមួយណា ដែលទ្រង់បានជ្រើសរើសដើម្បីយាងមកផែនដីនេះ? តើទ្រង់បានមក ផែនដីនេះជាមួយនឹងសំលេងស្គរ ត្រែរ ឬសំលេងផ្គររន្ទះឬ? តើទ្រង់យាងមកជាមួយនឹងពួកពលបរិ វានៃនគរស្ថានសួគ៌ឬ? ទេ! ព្រះជាម្ចាស់បានជ្រើសរើសយកស្រ្តីដែលមិនទាន់ រៀបការម្នាក់ចេញពីសាសន៍អ៊ីស្រាអែល គឺនាងម៉ារា ដែលនាងបានពេញដោយព្រះគុណនៅចំពោះ ព្រះនេត្ររបស់ព្រះជាម្ចាស់ ដើម្បីនឹងនាំបុត្រារបស់ព្រះជាម្ចាស់មកកាន់លោកីយនេះ។ តាមរយៈ សេចក្តីនេះទ្រង់បានធ្វើឲ្យសាសន៍យូដា ដែលបានដឹងអំពីការយាងនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ឧទាហរណ៍ ពាក្យនៃសេចក្តីថ្លែងទំនាយអំពីព្រះមេស្សីរបស់ពួកគេ “មើលស្តេចរបស់នាងទ្រង់យាង មក ឯនាង” (សាការី ៩៖៩) ឬ “គឺទ្រង់នឹងបំបាក់បំបែក ហើយនឹងលេបបំបាត់នគរទាំងនោះវិញ” (ដានីយ៉ែល ២៖៤៤)។ ដោយព្រោះតែមូលហេតុនេះ ហើយបានជាពួកគេមិនរំពឹងគិត អំពីទារក នៅក្នុងស្នូកសត្វនោះឡើយ ប៉ុន្តែគឺជា ស្តេច!។ គឺមានន័យថាទ្រង់នឹងលេចចេញមកដោយមាន អំណាច និងដេញពួកទាហានរ៉ូមចេញពីទឹកដីសាសន៍អ៊ីស្រាអែល ហើយនឹងបង្កើតទីក្រុងយេរ៉ូ សាឡឹម ហើយតែងតាំងសម្តេចសង្ឈនិងពួកអាចារ្យជាអ្នកបំរើរបស់ទ្រង់។

ប៉ុន្តែព្រះយេស៊ូវមិនបានយាងមកតាមរបៀបនេះទេ ដូច្នេះហើយបានជាពួកយូដាបានបដិសេធទ្រង់។ ពួកគេបានមើលរំលងចំពោះបទគម្ពីរទាំងនេះក្នុងព្រះគម្ពីរ ដែលបានថ្លែងជាសេចក្តីទំនាយនៃការ យាងមកលើកទី១ជាទារកតូច។ “ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកដល់ យើង” (អេសាយ ៩៖៦)។ គឺវាអាស្រ័យទៅលើទ្រង់តែមួយដែល យើងនឹងចំណាយពេលវេលា របស់យើងនៅស្ថានសួគ៌ ឬស្ថាននរក។ ព្រះមេស្សីនេះអាចនឹងត្រូវបានបែងចែកជា៣លក្ខណៈ (3 Cs)គឺ៖

  • ស្នូតសត្វ (Crib) (នេះគឺជាអក្សរ C ទី១ ដែលតំណាងឲ្យការយាងមករបស់ព្រះយេស៊ូវមក ក្នុងលោកីយនេះ)។
  • ឈើឆ្កាង (Cross) (នេះគឺជាអក្សរ C ទី២ ដែលតំណាងឲ្យសេចក្តីសង្គ្រោះ តាមរយៈការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង)។
  • មកុដ (Crown) (នេះគឺជាអក្សរ C ទី៣ ដែលតំណាងឲ្យ ការសោយរាជ្យរបស់ព្រះយេស៊ូវ គ្រីស្ទ នៅពេលដែលទ្រង់យាងមកលើកទី២ ជាស្តេច)។

បើគ្មានស្នូកសត្វនោះគ្មានឈើឆ្កាង! បើគ្មានឈើឆ្កាងនោះគ្មានមកុដឡើយ! ប្រសិនបើគ្មានស្នូតសត្វ និង គ្មានឈើឆ្កាងសម្រាប់យើង នោះវាក៏គ្មានស្ថានសួគ៌សម្រាប់យើងផងដែរ! ហេតុដូច្នេះគឺត្រូវតែ មានពិធីខួបកំណើតរបស់ព្រះយេស៊ូវជាមុន។


តើអ្វីជាភាពក្តៅក្រហាយចំពោះឈើឆ្កាង?

ការរិះគន់អំពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទគឺការដែលសួរសំនួរដដែលថា៖ “ហេតុអ្វីបានជា សេចក្តីស្លាប់ដ៏សាហាវនេះនៅលើឈើឆ្កាង”?។ នៅក្នុងសេចក្តីជំនឿរបស់អ្នក អ្វីៗទាំងអស់គឺស្ថិត នៅជុំវិញឧបករណ៍នៃការកាត់ទោសប្រហារជីវិត។ តើព្រះជាម្ចាស់មិនអាចជ្រើសរើសយកវិធី ដែលប្រសើរជាងនេះ ដើម្បីផ្សះផ្សាមនុស្សជាតិទៅចំពោះទ្រង់បានទេឬអី? ហេតុអ្វីបានជាផ្លូវនៃ ការផ្សះផ្សារបស់ទ្រង់ពេញទៅដោយសេចក្តីស្លាប់ ការឈឺចាប់ ទឹកភ្នែក និងការទួញសោកបែបនេះ? តើសេចក្តីនេះមិនអាចបំពេញ តាមរយៈវិធីដែលល្អជាងនេះ ធូរស្រាលជាងនេះ ឬសមរម្យជាងនេះ បានទេឬអី? តើព្រះជាម្ចាស់មិនអាចបើកភ្នែកដែលងងឹតនៃសេចក្តីកំសោយរបស់មនុស្សបាន ទេឬអី?”

សំនួរដែលសួរថា “ហេតុអ្វី?” ទាំងអស់នេះ គឺមិនមែនជាសំនួរដែលសមស្របទេ ពីព្រោះគេមើល មកអំពើបាបវាមានទំហំតូចពេក តែសម្រាប់ខ្ញុំវាគឺជាជំងឺមួយនៅក្នុងសម័យរបស់យើងនេះ។ គឺមានតែឈើឆ្កាងមួយប៉ុណ្ណោះដែលបង្ហាញយើងនូវអ្វីដែលអ្នកទស្សនៈវិទូ និងអ្នកប្រាជ្ញាមិនអាច ពន្យល់បាន៖

  • ឈើឆ្កាងបានឲ្យយើងដឹងថា តើរន្ធណ្តៅមានជម្រៅជ្រៅយ៉ាងណា? ដែលបានញែករវាង មនុស្សនិងព្រះជាម្ចាស់ ពីព្រោះតែអំពើបាប។ រន្ធណ្តៅនេះគឺជ្រៅដែលមិនអាចវាល់បាន ឡើយ ពីព្រោះលទ្ធផលរបស់វាគឺជាស្ថាននរក (ម៉ាថាយ ២៥៖៤៦)។
  • ឈើឆ្កាងបានផ្តល់ឲ្យយើងនូវទស្សនៈមួយដែលពិត តាមរយៈសេចក្តីស្រលាញ់របស់ទ្រង់។ ព្រះជាម្ចាស់បានរៀបចំលះបង់យ៉ាងច្រើនក្រៃលែង។ ទ្រង់បានលះបង់ដោយភាពវេទនា នៃព្រះហឫទ័យរបស់ទ្រង់ ដោយការលះបង់នូវព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ គឺព្រះយេ ស៊ូវគ្រីស្ទ។
  • ឈើឆ្កាងនៃព្រះយេស៊ូវគឺជាការបន្ទាបព្រះកាយដ៏ទាបបំផុតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ ជាព្រះអាទិករ និងជាម្ចាស់នៃជីវិតទាំងអស់នៃចក្រវាលនេះ បានទទួលការកាត់ទោស ប្រហារជីវិតដោយគ្មានរារែកដូចជាជនឧក្រិដ្ធ។ វាជាតម្លៃដ៏ខ្ពស់បំផុតសម្រាប់អំពើបាប! ប៉ុន្តែ តាមរយៈព្រះយេស៊ូវនេះគឺទ្រង់អាចអញ្ចើញគ្រប់ទាំងអ្នកមានបាបមកកាន់ទ្រង់បាន។ “...ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោល ទៅក្រៅឡើយ” យូហាន ៦៖៣៧ ។ ទោះជាយ៉ាងណាក៏ដោយ វាជាការពិតផងដែរគឺថា អស់អ្នកណាដែលមិនចូលមកឯទ្រង់គឺ នឹងត្រូវបាត់បង់ ហើយបាត់បង់ជារៀងរហូត!
  • ជាមួយនឹងគ្នានោះ ឈើឆ្កាងគឺជាទៅសំគាល់នៃការបញ្ចប់នៃសេចក្តីសង្រ្គោះនៃមនុស្សជាតិ ទាំងអស់។ ដោយព្រោះតែមូលហេតុនេះហើយបានជាព្រះយេស៊ូវបានប្រកាសថា៖ “គា្មននរណាម្នាក់ដែលអាចទៅរកព្រះវរបិតាបានទេ ប្រសិនបើមិនមកតាមខ្ញុំ” (យូហាន ១៤៖៦) ។ នៅចំពោះមុខឈើឆ្កាង សាសនាទាំងអស់គ្រាន់តែជាពន្លឺដ៏តូចមួយ “Fata Morgana” ក្នុងវាលលំហរនៃមនុស្សជាតិដែលបាត់បង់។

សេចក្តីអធិប្បាយអំពីកំណើតរបស់ព្រះយេស៊ូវ (Christmas) ជាមួយនឹងសេចក្តីអធិប្បាយអំពីឈើ ឆ្កាង គឺជាសេចក្តីអធិប្បាយដែលល្អបំផុតសម្រាប់សេចក្តីសង្គ្រោះ៖ “ដ្បិតកូនមនុស្សបានមក ដើម្បី នឹងជួយសង្គ្រោះមនុស្សដែលបាត់បង់” (ម៉ាថាយ ១៨៖១១)។

ទ្រង់នឹងយាងមកម្តងទៀត

ព្រះយេស៊ូវនឹងយាងមកផែនដីនេះម្តងទៀតជាលើកទី២ មិនមែនជាទារកដែលស្ថិតនៅក្នុងស្នូកសត្វ ទេ តែជាស្តេច ជាអ្នកជំនុំជម្រះ និងជាអ្នកដឹកនាំពិភពលោកនេះ ។ នៅក្នុងបទគម្ពីរម៉ាថាយ ២៤៖ ៣០ ទ្រង់បានសន្យាយ៉ាងច្បាស់លាស់ចំពោះហេតុការណ៍នេះថា៖ “នោះទីសំគាល់របស់កូនមនុស្ស នឹងលេចមកនៅលើមេឃ គ្រប់ទំាងពូជមនុស្ស នៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទំាង ព្រះចេស្តា និងសិរីល្អជាខ្លំាង” ។

នេះពិតជាសេចក្តីអំណរ! ព្រះអាទិករនៃពិភពលោកបានលេចមក! ព្រះសង្គ្រោះនៃពិភពលោកនេះ បានយាងមកហើយ! ចុះហេតុអ្វីបានជាមានការសរសេរនៅ ក្នុងបទគម្ពីរវិវរណៈ ១៖៧ ដែលថាគ្រប់ ទាំងកុលសម្ពន្ធនៃផែនដីនឹងយំសោកពីព្រោះតែទ្រង់? ហេតុអ្វីបានជាពួកគេស្រែកទៅរកភ្នំ និងថ្មដា ថា៖ “គេអង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ត្រព្រះអង្គ” (វិវរណៈ ៦៖១៦)? ។ មានមនុស្សជាច្រើនបានស្តាប់ឮនូវសារៈសំខាន់នៃការសម្រេចចិត្តដើរតាមព្រះយេស៊ូវនៅក្នុងជីវិតរបស់ពួកគេ ប៉ុន្តែពួកគេនិយាយថា៖ “ទេ!”។ ឥឡូវនេះពួកគេបានបាត់បង់ ហើយមិនអាចវិលត្រលប់មកវិញឡើយ។ វាជាការដែលយឺតពេលទៅហើយ។ នេះជាមូលហេតុដែល ពួកគេស្រែកឡើង និងយំសោក។

មនុស្សភាគច្រើនបានដើរនៅលើផ្លូវរបស់ពួកគេ ដែលគ្មានព្រះយេស៊ូវគ្រីស្ទ។ ការស្រមៃស្រមើរបស់ ពួកគេគឺមិនស្គាល់អំពីចំណងអ្វីនោះទេ។ ឧទារហណ៍ តួឯកស្រីល្បីល្បាញជនជាតិអាមេរិចម្នាក់ ឈ្មោះថា ស៊ីឡេ ម៉ាខ្លែន (Shirley MacLaine) ដែលរស់នៅជាមួយនឹងឆ្កែរបស់នាង នាងបាន និយាយថា៖ “ជាមួយនឹងឆ្កែរបស់ខ្ញុំឈ្មោះ ថើរី នោះខ្ញុំមានព្រះនៅក្បែរខ្ញុំ ពីព្រោះថើរីគឺជាព្រះនៃ សាសន៍អេស៊ីបមកចាប់កំណើតឈ្មោះថា អានូប៊ី ដែលព្រះនេះមានរូបរាងដូចជាសត្វឆ្កែ ។ បើស្តាប់ ទៅវាគួរឲ្យចម្លែកណាស់ ប៉ុន្តែយ៉ាងហោចណាស់ ថើរីនិងខ្ញុំមានជីវិតតែមួយជាមួយនឹងគ្នានៅសម័យ កាលអេស៊ីបបុរាណ។ ថើរី គឺសត្វដែលជាព្រះ ហើយខ្ញុំជាម្ចាស់ក្សត្រី។ ឥឡូវនេះជីវិតមាននាំពួកយើង មកជួបគ្នាម្តងទៀត”។

ព្រះយេស៊ូវនឹងយាងមកម្តងទៀត ហើយភ្នែកទាំងអស់អាចមើលឃើញ។ “មើល ទ្រង់យាង មកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង រួចគ្រប់ទាំង ពូជមនុស្ស នៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើមែនហើយ អាម៉ែន” វិវរណៈ ១៖៧ ។ នៅពេលដែល លោក នេល អេ អាមស្រ្តង់ (Neil A. Armstrong) ដែលជាមនុស្សជាតិទី១ ដែលបានដាក់ជើងរបស់គាត់ ទៅលើភពព្រះច័ន្ទនៅ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ១៩៦៩ នោះមាន ប្រជាជនចំនួន ៥០០លាននាក់បាន មើលព្រឹត្តិការណ៍នេះតាមទូរទស្សន៍។ នៅពេលដែល ម្ចាស់ក្សត្រីប្រទេសអង់គ្លេសគឺព្រះនាង ដាយអាណា (Diana) បានសុគតដោយព្រោះ តែគ្រោះ ថ្នាក់ចរាចរណ៍។ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៩៧ នៅក្នុងពីធីបុណ្យសពរបស់ព្រះនាងក្នុងក្រុងឡុង គឺមានចំនួនប្រជាជនដែលមានមើលច្រើនជាង ពេលណាទាំងអស់គឺមានចំនួន ២៥០០ លាននាក់ ឬក៏ស្មើរ ៤០%នៃអត្រានៃប្រជាជនក្នុងពិភព លោក។ កម្មវិធីបុណ្យព្រះសពនេះបានដាក់ចូលក្នុង សៀវភៅប្រវត្តិសាស្រ្តទី១នៃ “ពិធីបុណ្យសពជាសកល” ( Global Funeral) ។

ប៉ុន្តែមិនមាន កាម៉េរាណាមួយដែលមានសារៈសំខាន់ចំពោះការយាងមកនៃព្រះយេស៊ូវនោះឡើយ។ គ្រប់មនុស្សជាតិទាំងអស់នឹងមានបទពិសោធន៍នៃ “ជីវិត” ដែលជាព្រឹត្តិការណ៍ដ៍អស្ចារ្យបំផុតក្នុង ប្រវត្តិសាស្រ្តនៃពិភពលោក។ មនុស្សទាំងឡាយនឹងមើលឃើញព្រះយេស៊ូវ ។ ហេតុការណ៍នេះវាមិន ត្រឹមតែជាការពិតសម្រាប់អត្រានៃពិភពលោកនៅពេលនោះទេ ប៉ុន្តែវាសម្រាប់មនុស្សជំនាន់មុន និង អ្នកដែលបានអាចអត្ថបទនេះផងដែរ។ បន្ទាប់មកគឺមានសំនួរតែមួយប៉ុណ្ណោះដើម្បីនឹងឆ្លើយ “តើអ្នក និងខ្ញុំស្ថិតនៅក្នុងក្រុមមួយណា ក្រុមដែលបានសង្គ្រោះ ឬក្រុមដែលនឹងបាត់បង់”?

ព្រះយេស៊ូវនឹងយាងមកម្តងទៀតភ្លាមៗ។ “ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជា ផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពី ទិសកើតដល់ខាងលិចដែរ” (ម៉ាថាយ ២៤៖២៧)។ នៅក្នុងរយៈពេលតែ មួយភ្លែត មនុស្សទាំងអស់អាចនឹងមើលឃើញទ្រង់ភ្លាមៗឆ្លងកាត់ផែនដីទាំងមូល។ តើនៅថ្ងៃណា ដែលហេតុការណ៍នេះនឹងកើតឡើង? ។ យើងអាចនឹងរកបានចម្លើយក្នុងបទគម្ពីរលូកា ១៧៖៣៤ “...នៅយប់នោះ នឹងមានមនុស្សពីរនាក់ដេកនៅដំណេកជាមួយគ្នាម្នាក់នឹងបានយកទៅម្នាក់ត្រូវ ទុកនៅ” ដូច្នេះនៅពេលយប់ បន្ទាប់មក! ប៉ុន្តែខគម្ពីរ២ដែលបានចែងមកថា៖ “នឹងមានមនុស្ស២ នាក់នៅចំការ (គឺមានន័យថាពេលថ្ងៃ) ម្នាក់នឹងបានយកទៅ ហើយម្នាក់ ត្រូវទុកនៅ” ។ ខ្ញុំមិនបាន ដឹងថា កូឡុំប៊ី ជាអ្នកដែលបានរកឃើញទ្វីបអាមេរិចបានស្គាល់ពីបទគម្ពីរនេះឬទេ ។ ប្រសិនបើគាត់ ស្គាល់ នោះគាត់នឹងអាចទាញនូវសេចក្តីសន្និដ្ធានថា៖ ប្រសិនបើការយាងមកលើកទី២នឹងកើតឡើង ក្នុងរយៈពេលមួយភ្លាមៗ ហើយនឹងព្រះគម្ពីរពិពណ៌នាអំពីស្ថានភាពនេះទាំងយប់ទាំងថ្ងៃ នោះ ហេតុការណ៍នេះអាចកើតទៅបានគឺស្ថិតនៅលើរង្វង់។ ហេតុដូច្នេះខ្ញុំអាចបើកនាវាទៅភាគខាងលិច ហើយវានឹងទៅដល់ទិសខាងកើត ។ វាជាការដែលគួរតែកត់សំគាល់ថា អ្នកផ្សាយដំណឹងល្អ លោក លូកាបានសរសេរពាក្យទាំងនេះ នៅពេលដែលមនុស្សជាច្រើនគ្មានគំនិតដែលគិតថាផែនដីនេះមាន រាងមូលឡើយ។

ខរគម្ពីរទាំងពីរនេះបានបង្ហាញនូវចំណុចសំខាន់ជាងនេះ។ នៅពេលនៃការយាងមកលើកទី២ គឺនឹង មានការញែកមនុស្សជាតិជាពីរក្រុមធំៗ៖ អស់អ្នកដែលបានសង្គ្រោះ និងអស់អ្នកដែលនឹងបាត់បង់។ នេះគឺជាបញ្ហាពិតរបស់មនុស្សជាតិដែលយើងត្រូវតែពិចារណា គឺមានតែសំនួរមួយប៉ុណ្ណោះដែល យើងត្រូវតែគិត៖ “តើខ្ញុំស្ថិតនៅក្នុងមនុស្សដែលបានសង្គ្រោះ ឬក្នុងក្រុមមនុស្សដែលបាត់បង់?”។

តើអ្នកបានសម្រេចចិត្តរួចឬហើយ?

ព្រះជាម្ចាស់បានបង្កើតមនុស្សទាំងអស់ ដែលមានអត្តចរិតដែលភ្ជាប់ជាមួយនឹងឆន្ទះសេរី។ តាម រយៈឆន្ទះសេរីនេះធ្វើឲ្យ យើងខុសប្លែកពីសត្វទាំងឡាយ។ ឆន្ទះសេរីនេះគឺអនុញ្ញាត្តិយើងអាចឃ្លាត ឆ្ងាយពីព្រះជាម្ចាស់ ឬក៏អាចចូលទៅជិតទ្រង់កាន់ការជិត។ ព្រះជាម្ចាស់បានបំពេញគ្រប់កិច្ចការទាំង អស់ក្នុងព្រះយេស៊ូវគ្រីស្ទដើម្បីនាំយើងទៅស្ថានសួគ៌ ។ ប៉ុន្តែព្រះគម្ពីរបានបង្រៀនយើង ដោយការ ស្តីបន្ទោស និងដោយភាពច្បាស់លាស់ថា មិនមែនមនុស្សទាំងអស់ជ្រើសរើសយកផ្លូវនៃសេចក្តី សង្គ្រោះទាំងអស់នោះឡើយ ។ តើព្រះជាម្ចាស់អាចធ្វើអ្វី? តើទ្រង់នឹងដកយកឆន្ទះសេរីរបស់យើង នោះទ្រង់នឹងលួចយកនូវអត្តចរិតរបស់យើង? ប្រសិនបើដូច្នេះមែន នោះយើងគ្រាន់តែជាគ្រឿង ម៉ាស៊ីន ឬមនុស្សយន្តដែលប្រព្រឹត្តទៅតាមកម្មវិធីដែលគេដាក់ឲ្យប៉ុណ្ណោះ។ ចិត្ត (will) គឺជាផ្នែកមួយ នៃអត្តចរិតរបស់យើងក្នុងលោកីយនេះ និងបន្តទៀត ។ ហេតុដូច្នេះ ការជ្រើសរើសរបស់យើងគឺជាការកំណត់នៃគោលដៅអស់កល្បជានិច្ចរបស់យើង។

តើអ្នកបានរៀបចំសម្រាប់ការមកដល់ថ្ងៃនោះហើយឬនៅ? នៅក្នុងពាក្យប្រៀបធៀបនៃស្រ្តីព្រហ្មចារី ទាំង១០នាក់នៃព្រះអម្ចាស់ព្រះយេស៊ូវរបស់យើងបានជំរុញយើងឲ្យបានរៀបចុះរួចរាល់ចំពោះថ្ងៃ ដែលនឹងមកដល់។ ទ្រង់បានឲ្យយើងពិចារណាទៅលើស្រ្តីទាំង១០នាក់ គឺ (ស្មោះត្រង់ពិតប្រាកដ)។ ពួកគេទាំងអស់ជឿថា ការរៀបការនឹងកើតឡើងពិតប្រាកដ! ប៉ុន្តែយ៉ាងណាមិញ មនុស្សទាំងអស់មិន បានប្រព្រឹត្តតាមសេចក្តីជំនឿរបស់ពួកគេនោះទេ! ហេតុនេះបានជាមានស្រ្តីតែ៥នាក់បានទៅដល់ គោលដៅរបស់ពួកគេ។ ចំពោះអ្នកដែលមិនបានរៀបចំខ្លួនរបស់ពួកគេទ្រង់មានបន្ទូលថា៖ “អញមិន ស្គាល់ឯងទេ” (ម៉ាថាយ ២៥៖១២) ។ តាមរយៈបន្ទូលនេះ ពួកគេបានបាត់បង់ភាពអស់កល្បជានិច្ច របស់ពួកគេ។ វាដូចជាពាក្យដែលលោក ហេនរិក ខែមន៉ើ (Heinrich Kemner) និយាយថា៖ “អ្នកក៏ អាចដេកដោយខ្លួនរបស់អ្នកក្នុងស្ថាននរកដែរ!”។ “អ្នកមានជំនឿ” ដែលជឿទៅលើតែព្រឹត្តិការណ៍ ប៉ុន្តែមិនដែលអនុវត្តន៍សេចក្តីបង្រៀននេះចំពោះជីវិតរបស់ពួកគេ នោះកំពុងតែលេងសើចជាមួយនឹង ភាពអស់កល្បរបស់ពួកគេហើយ។

ទាំង៣ ឬ គ្មានអ្វីសោះ

ជារៀងរាល់ឆ្នាំ នៅថ្ងៃកំណើតព្រះយេស៊ូវគ្រីស្ទ (Christmas) មានមនុស្សជាច្រើនដែលគាត់រីករាយ ជាមួយនឹងការប្រារព្វកម្មវិធីដែលទារកយេស៊ូវដេកក្នុងស្នូកសត្វ។ ជារឿយៗ រឿងនោះត្រូវបានឈប់ ត្រឹមតែប៉ុណ្ណឹង។ ប៉ុន្តែព្រឹត្តិការណ៍ទាំង៣ (២ Cs) គឺជាព្រឹត្តិការណ៍ដែលផ្សេងៗពីគ្នា។ ទី១គឺស្នូកសត្វ (Crib) គឺជាផ្នែកមួយដែលព្រះយេស៊ូវបានក្លាយមកជាមនុស្ស ទី២ឈើឆ្កាង (Cross) ជាផ្នែកមួយ នៃការរង់ទុក្ខវេទនារបស់ទ្រង់ និងបន្ទាប់មកទៀតគឺជ័យជំនះនៃការយាងឡើងទៅស្ថានសួគ៌វិញ របស់ទ្រង់ និងទី៣គឺជាមកុដ (Crown) គឺជាផ្នែកនៃនគររបស់ទ្រង់ដែលនឹងត្រូវបើកសំដែងឡើងទាំង អស់នៅពេលនៃការយាងមកលើកទី២របស់ទ្រង់។ ចាប់តាំងពីពេលដំបូង នេះគឺជាផែនការនៃ សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សចេញពីពិភពលោកដែលពេញដោយ មហន្តរាយ។ សេចក្តីមហន្តរាយចុងក្រោយគេ ដែលអស់អ្នកដែលគ្មានព្រះយេស៊ូវនឹងទទួលបទ ពិសោធន៍គឺ ជាស្ថាននរក។ ការដែលអាក្រក់នោះគឺថា វានឹងបណ្តាលឲ្យមានការបាត់បង់ជីវិតជាជាង គ្រោះមហន្តរាយណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត ហើយសេចក្តីស្លាប់នេះនឹងនៅអស់កល្បជានិច្ច ។ តែយ៉ាងណាមិញ នៅពេលថ្ងៃកំណើតព្រះអម្ចាស់ព្រះយេស៊ូវ ព្រះជាម្ចាស់មានបន្ទូលមកកាន់យើង ម្នាក់ៗថាតើយើងចង់ទទួលនូវអំណោយទាននៃ “ស្នូកសត្វ ឈើឆ្កាង និងមកុដ” នេះដែរឬទេ? ។ ចូរ និយាយថា “បាទ!” ចូរទទួលនូវការលើកលែងទោសនៃអំពើបាបតាមរយៈព្រះយេស៊ូវគ្រីស្ទ ហើយនឹងអធិស្ឋាន! អ្នកអាចអធិស្ឋានតាមសេចក្តីអធិស្ឋានខាងក្រោមនេះ៖

“ព្រះអម្ចាស់យេស៊ូវ ទូលបង្គំបានអានអត្ថបទនេះ ហើយដឹងថាទូលបង្គំអាចចូលទៅក្នុងនគរស្ថាន សួគ៌តាមរយៈទ្រង់តែមួយ។ ទូលបង្គំចង់នៅជាមួយនឹងទ្រង់នៅស្ថានសួគ៌នៅថ្ងៃណាមួយ។ សូមទ្រង់ សង្គ្រោះទូលបង្គំចេញពីស្ថាននរក ជាកន្លែងដែលទូលបង្គំសមនឹងទៅ ដោយព្រោះតែលទ្ធផលនៃ អំពើបាបរបស់ទូលបង្គំ។ ពីព្រោះតែទ្រង់បានស្រលាញ់ទូលបង្គំជាខ្លាំង ទ្រង់បានសុគតសម្រាប់ទូល បង្គំនៅលើឈើឆ្កាង ហើយបានទទួលយកនូវទោសដែលជាអំពើបាបរបស់ទូលបង្គំដាក់លើរូបអង្គ ទ្រង់។ ទ្រង់អាចទតមើលឃើញការប្រព្រឹត្តខុសរបស់ទូលបង្គំតាំងពីទូលបង្គំនៅពីតូច ។ ទ្រង់បាន ស្គាល់គ្រប់ទាំងអំពើបាបដែលទូលបង្គំបានប្រព្រឹត្ត មិនត្រឹមតែអំពើបាបដែលទូលបង្គំអាចចង់ចាំប៉ុ ណ្ណោះទេ ថែមទាំងអំពើបាបដែលទូលបង្គំបានភ្លេចជាយូរមកហើយដែរ។ ទ្រង់បានស្គាល់អស់ទាំង សេចក្តីប៉ងប្រាថ្នានៃចិត្តរបស់ទូលបង្គំ។ នៅចំពោះទ្រង់ទូលបង្គំដូចជាសៀវភៅដែលបានបើក។ ទូលបង្គំទូលអង្វរដល់ទ្រង់សូមលើកលែងទោសនៃអំពើបាបរបស់ទូលបង្គំ ដែលទូលបង្គំពិតជាមាន ការសោកស្តាយយ៉ាងខ្លាំង។ សូមទ្រង់យាងគង់ក្នុងជីវិតរបស់ទូលបង្គំ ហើយបង្កើតជីវិតរបស់ទូល បង្គំឲ្យក្លាយជាថ្មី។ សូមជួយដល់ទូលបង្គំឲ្យលះបង់ចោលនូវអំពើមិនត្រឹមត្រូវចេញព្រះនេត្ររបស់ ទ្រង់។ ចូរបំពេញកូនជាមួយនឹងទម្លាប់ល្អជាច្រើន ដែលទ្រង់អាចប្រទានពរដល់ទូលបង្គំ។ សូមជួយ ដល់ទូលបង្គំដើម្បីយល់នូវព្រះបន្ទូលរបស់ទ្រង់ ដែលជាព្រះគម្ពីរ។ សូមជួយដល់ទូលបង្គំដើម្បីឲ្យ យល់នូវអ្វីដែលទ្រង់មានបន្ទូលមកកាន់ទូលបង្គំ ហើយនឹងប្រទាននូវចិត្តដែលស្តាប់បង្គាប់ ដើម្បីឲ្យទូលបង្គំអាចប្រព្រឹត្តអ្វីដែលគាប់ព្រះហឫទ័យដល់ទ្រង់។ ចាប់ពីពេលនេះទៅ ទ្រង់នឹងក្លាយ ទៅជាព្រះអម្ចាស់នៃទូលបង្គំ។ ទូលបង្គំចង់ដើរតាមទ្រង់។ សូមទ្រង់បង្ហាញទូលបង្គំនូវផ្លូវដែលទូល បង្គំគួរតែដើរពេញមួយជីវិតទូលបង្គំ។ ទូលបង្គំសូមអរព្រះគុណដល់ទ្រង់ ដែលទ្រង់បានស្តាប់សេច ក្តីអធិស្ឋានរបស់ទូលបង្គំ ហើយពេលនេះទូលបង្គំបានក្លាយទៅជាកូនរបស់ទ្រង់ ដែលនៅថ្ងៃណា មួយ ទូលបង្គំនឹងនៅជាមួយនឹងទ្រង់នៅនគរស្ថានសួគ៌។ អាម៉ែន!”។

លោកបណ្ឌិត (សាស្រ្តាចារ្យ) វែននើរ គីត
នាយកនិងសាស្រ្តាចារ្យនៃ អ្នកពត៌មានវិទ្យាសាស្រ្ត