Wir verwenden Cookies, um die Benutzerfreundlichkeit dieser Webseite zu erhöhen (mehr Informationen).

Traktate

Prof. Dr. Werner Gitt

តើអ្នកណាជាអ្នករចនារបស់ទាំងអស់ ក្នុងពិភពលោកនេះ?

An verschiedenen Beispielen wird die Genialität der Schöpfung dargestellt. Als Wissenschaftler erklärt Prof. Dr. Werner Gitt, dass die unglaubliche Information, die in der ganzen Schöpfung steckt, einer intelligenten Quelle bedarf. Diese Quelle ist Gott selbst. Die Wissenschaft kann nur das "Was" analysieren, nicht aber das "Woher".

Das "Am Anfang schuf Gott Himmel und Erde" der Bibel gibt uns eine Antwort auf die Frage nach der Herkunft des Lebens. Der Gedanke, Gott hätte durch Evolution geschaffen (die so genannte "Theistische Evolution"), untergräbt die Autorität der Bibel und ist mit dem christlichen Glauben unvereinbar. Die Bibel zeigt deutlich, dass Jesus der Schöpfer ist. Jesus hat die Menschen geschaffen und liebt sie hingebungsvoll. Darum lädt Jesus dazu ein, diese Liebe anzunehmen.

Dieses Traktat eignet sich besonders gut zur Weitergabe an suchende Menschen!

8 Seiten, Best.-Nr. 123-63, Kosten- und Verteilhinweise | Eindruck einer Kontaktadresse


តើអ្នកណាជាអ្នករចនារបស់ទាំងអស់ ក្នុងពិភពលោកនេះ?

ពិភពលោកដែលយើងមើលឃើញជុំវិញយើង

សូម្បីតែយើងក្រលេកមើលតែមួយភ្លែតទៅលើពិភពនៃជីវិតរស់នៅបានបង្ហាញយើងនូវភាពធំធេងនៃ គំនិតនៃគោលបំណងដែលខ្ពស់ ជាការរៀបចំដែលពុំគួរឲ្យជឿឡើយ។ សត្វដំរី ទឹកកាមរបស់ត្រីបាឡែន តម្រូវបានបំពាក់ដើម្បីមុជចុះក្នុងជម្រៅ៣០០០ម៉ែត ដោយមិនស្លាប់ ហើយមិនមានបញ្ហាជាមួយនឹងត្រ ចៀករបស់វាឡើយ។ ហើយចាបចិតឈើ បានយកក្បាលរបស់វាទៅជល់នឹងដើមឈើម្តងហើយម្តង ទៀតដោយគ្មានបញ្ហាបំផ្លាញដល់ខួរក្បាលរបស់វាឡើយ។

ជាទូទៅជីវិតតម្រូវឲ្យមានសរីរាង្គនៃខ្លួនប្រាណ (ដូចជា៖ បេះដូង ថ្លើម ក្រលៀន) ដើម្បីឲ្យមានដំណើរ ការពេញលេញ។ សរីរាង្គទាំងឡាយដែលនៅតែរីកចម្រើន ឬផ្នែកខ្លះដែលបានរីកចម្រើនរួចហើយគឺជា ផ្នែកភាគច្រើនដែលគ្មានប្រយោជន៍ ។ ចំពោះអ្នកគាំទ្រនៃគំនិតរបស់លោកដាវិនភាគច្រើននឹងមានការ ភ្ញាក់ផ្អើល គំនិតនៃការរីកចម្រើននៃសរីរាង្គបានផ្តល់នូវទិសដៅដើម្បីបំពេញគោលដៅអនាគតខ្លះៗ ឬតួនាទីគឺជាការខុសប្លែកទាំងស្រុងចំពោះគំនិតនៃទ្រឹស្តីវិវត្តនិយម។

មានសត្វបក្សីជាច្រើនដែលមានស្វ័យកណធារដែលដឹកនាំពួកគេទៅកាន់គោលដៅរបស់ ពួកគេ ដោយមិនគិតពីអាកាសធាតុ ឬមិនថាជាយប់ឬថ្ងៃនោះឡើយ។ សត្វបក្សីពណ៌មាស (golden plover) បានហើរពី អាឡាស្កាទៅកាន់រដ្ធហាវៃនៅរដូវរងារ។ ចំនួន៧០ក្រាមនៃខ្លាញ់តម្រូវសម្រាប ដំណើរ ៤៥០០គីឡូម៉ែត (២៨០០ ម៉ាយ៍) គឺត្រូវបានគណនាយ៉ាងច្បាស់លាស់។

សត្វខ្យងម្យ៉ាង (nautilus) រស់នៅខាងក្រៅនៅចុងសំបកដែលបានបំបែកជា២បន្ទាប់តូចៗ។ បន្ទាប់តូច ៗទាំងនេះបានបំពេញដោយចំនួនជាតិឧស្ម័នផ្សេងៗគ្នា គឺវាអាស្រ័យថាតើទឹកជម្រៅណាដែលខ្យង គ្រែងមុជចូលទៅក្នុងទឹក ដូច្នេះវាតែងតែធានាថាស្ថិតនៅក្នុងលំនឹងមួយ។ នាវាមុជទឹកសម័យទំនើបរបស់យើងមើលទៅដូចជាឆោតល្ងង់ និងរញេរញៃបើប្រៀបធៀបជាមួយនឹងខ្យងនេះ។ ជាទូទៅសត្វ នេះរស់នៅក្នុងជម្រៅទឹកជ្រៅប្រហែលជា៤០០ម៉ែត ប៉ុន្តែនៅពេលយប់ពួកវាឡើងមកប្រហែលជា ១០០ម៉ែត។

មានអតិសុខុមបា្រណខ្លះមានភ្ជាប់ជាមួយនឹងសាច់ដុំជំរុញកំលាំងនៃប្រព័ន្ធប្រូតុង ដែលអាចធ្វើ ឲ្យពួកវាអាចរំកិលទៅមុខ និងថយក្រោយបាន។ ប្រសិនបើអ្នកជឿ ឬមិនជឿ មានអតិសុខុមប្រាណ មួយដែលមានទំហំត្រឹមតែ ៦លានមីលីម៉ែតគូប ឈ្មោះថា មេរោគអេស្ការីគី កូលី ដែលមានសាច់ដុំ ជំរុញកំលាំងនៃប្រព័ន្ធប្រូតុងច្រើនជាង៦ ដែលបានភ្ជាប់ជាមួយនឹងកំលាំងដើម្បីបង្កើតជាថាមពល គឺ ដូចជាប្រព័ន្ធរបស់កុំព្យូទ័រដែរ និងរុក្ខជាតិគីមីមួយចំនួនដែលអាចរស់នៅដោយខ្លួនឯងវាបាន។

កោសិការដែលមានជីវិតមួយគឺមានចំនួនច្រើន គឺច្រើនដែលសាំញាំ និងប៉ិនប្រសព្វជាជាងម៉ាស៊ីនដែល បានបង្កើតដោយមនុស្សទៅទៀត។ នៅក្នុងកោសិការដែលច្រើននោះ គឺមានការរៀបចំតាមលំដាប់នៃ ដំណើរការកម្មវិធីនៃសារធាតុគីមីគឺមានដំណើរការកើតឡើងទាំងអស់ក្នុងពេលជាមួយនឹងគ្មាន ហើយនឹង សម្របសម្រួលរួមគ្នាទៅវិញទៅមក។

រង្វាស់អណូរបស់ឌីអែនអេ (DNA molecules) ដែលមានក្នុងកោសិការដែលរស់មានផ្ទុកនូវព័ត៌មាន នៃកិច្ចការរបស់មនុស្សយ៉ាងច្រើន ។ តើអ្នកដឹងទេថា តើមានចំនួនសៀវភៅក្របស្តើងចំនួន ដែលអាច យកមកផ្ទុកព័ត៌មានដែលមានផ្ទុកក្នុងឌីអែនអេដែលមានទំហំប៉ុនក្បាលម្ជុលមួយ? គឺមានចំនួន ១៥ មីលាន (១៥ million million! )។ ប្រសិនបើអ្នកដាក់សៀវភៅទាំងអស់នេះបន្តុបលើគ្នានៅវានឹងមាន គំនរសៀវភៅ៥០០ដងខ្ពស់ជាងចម្ងាយពីផែនដីទៅព្រះច័ន្ទទៅទៀតគឺមានចំនួនរយៈចម្ងាយសរុបគឺ ១៩២០០០០០០គីឡូម៉ែត (១១៩០០០០០០ម៉ាយ៍)។

នៅក្នុងចក្រវាលរបស់យើងមានផ្កាយប្រមាណ ១០២៥ (= ១ ដែលមានលេខសូន្យចំនួន២៥!)។ សូម្បី តែមនុស្សដែលមានជីវិតរស់នៅយូរជាងគេគឺមិនអាចមានពេលគ្រប់គ្រាន់ដើម្បីនឹងរាប់ចំនួនផ្កាយទាំង អស់នេះដែរ។ ប្រសិនបើយើងបានប្រើប្រាស់កុំព្យូទ័រដែលមានល្បឿនលឿន ដែលអាចមានសមត្ថភាព រាប់បានចំនួន ១០ពាន់លានក្នុងមួយវិនាទី នោះវាត្រូវការចំនួនពេល ៣០លានឆ្នាំដើម្បីរាប់ចំនួនផ្កាយ ទាំងអស់នោះ!

មនុស្សដែលពេញដោយគំនិតដែលបានប្រឈមមុខជាមួយនឹងឧទាហរណ៍ខ្លះៗនេះអាចនឹងមានបំណង ដើម្បីនឹងពិចារណាទៅលើដើមកំណើតនៃគំនិតដែលមានរៀបចំយ៉ាងប៉ិនប្រសព្វទាំងនេះ។ ចំពោះទ្រឹស្តី វិវត្តនិយម ដែលមានមនុស្សជាច្រើនបានទទួលយកនូវទ្រឹស្តីនេះ គឺមិនបានផ្តល់នូវចម្លើយមួយដែល សមហេតុផលនោះឡើយ ពីព្រោះថាទ្រឹស្តីនេះសម្លឹងមើលទៅលើអ្វីៗនៅពេលចុង ក្រោយទាំងអស់ គឺជារូបធាតុ ដែលរួមមានព្រលឹង បញ្ញាចិត្ត និងព័ត៌មានដ៏ច្រើនក្រែលេងនៅក្នុងកោសិការជាច្រើន។ តាមបែបវិទ្យសាស្រ្ត យើងបានដឹងថា ព័ត៌មានមិនមែនជារូបធាតុនោះឡើយ ហើយចំពោះច្បាប់ធម្ម ជាតិទាំងឡាយដែលនិយាយអំពីព័ត៌មានគឺវាតែងតែតម្រូវឲ្យមានប្រភពនៃប្រាជ្ញា (Intelligent Resources) នោះគឺជាអ្នកបង្កើត (ដើមកំណើត) នៃព័ត៌មានទាំងនេះជាមួយនឹងបំណង។ ភាពឆ្លាតវៃ និង ប្រាជ្ញា (Intelligent and wisdom) បានបង្ហាញនូវក្នុងការបង្កើតរបស់ព្រះជាម្ចាស់គឺពិតជាមានភាព អស្ចារ្យមែន ។ ការពិចារណាចំពោះកិច្ចការទាំងនេះបានរុញច្រានយើងដើម្បីធ្វើការសន្និដ្ធានថា គឺត្រូវតែ មានអ្នកដែលបានបង្កើតគ្រប់របស់ទាំងនេះ អ្នករៀបចំដែលបានទទួលខុសត្រូវចំពោះការរចនានៃ របស់ទាំងអស់។ ប៉ុន្តែ តើជានរណា?

តើយើងអាចស្វែងរកចម្លើយដែល គួរតែទុកចិត្តបាននៅឯណា?

វិទ្យាសាស្រ្តគឺត្រឹមតែអាចធ្វើការស្រាវជ្រាវនូវការពិតអំពីពេលវេលានិងលំហរ ដែលយើងកំពុងតែរស់ នោះ តាមរយៈការប្រើប្រាស់វិធីផ្សេងៗសម្រាប់វាស់ និងថ្លឹងថ្លែង។ វិទ្យាសាស្រ្តគឺអាចត្រឹមតែពិចារណា អំពី “តើអ្វី?” ប៉ុន្តែមិនអាចដឹងថា “តើមានប្រភពមកពីណា?” អំពីសំនួរនៃការបង្កើតរបស់ព្រះជាម្ចាស់។ ចំពោះចម្លើយនៃសំនួរទី២គឺលើសពីសមត្ថភាពរបស់មនុស្សទាំងអស់ អាចចម្លើយគឺមានតែអ្នកដែល រចនានិងរៀបចំប៉ុណ្ណោះដែលអាចផ្តល់ដល់យើងបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺព្រះគម្ពីរ បាន ផ្តល់ដល់យើងនូវចម្លើយនៅក្នុងខគម្ពីរទី១ថា៖ “កាលដើមដំបូងឡើយព្រះបានបង្កើត” ។ ចម្លើយនេះគឺ សមស្របជាមួយនឹងតម្រូវការដែលយើងបានកត់សំគាល់ខាងដើម ដែលរាល់ព៌ត័មានទាំងអស់គឺត្រូវតែ មានប្រភពនៃប្រាជ្ញា (Intelligent Resource)។

តើអ្នកណាជាអ្នករចនា និងជាអ្នកបង្កើត

ព្រះជាម្ចាស់បានគង់នៅមុនអ្វីៗទាំងអស់ ។ នៅមុនពេលរយៈលំហរ ពេលវេលា និងរូបធាតុទាំងអស់ ទ្រង់គឺសកម្ម។ ប្រសិនបើយើងកំណត់ព្រំដែននូវការពិនិត្យរបស់យើងចំពោះខគម្ពីរខាងលើមួយនេះ យើងអាចមានចំណាប់អារម្មណ៍ថា គឺមានតែព្រះវរបិតាមួយប៉ុណ្ណោះដែលធ្វើក្នុងកិច្ចការនៃការបង្កើត។ តាមរយៈការកំណត់នៃការសម្រេចទ្រង់មិនមែនមានតែមួយអង្គឯងក្នុងការបង្កើតគឺអាចនឹងស្វែងរក ឃើញបន្ថែមទៀតក្នុងបរិបទនៃការបង្កើតរបស់ព្រះជាម្ចាស់៖ “ចូរយើងបង្កើតមនុស្ស” (លោកុ. ១៖២៦)។ ព្រះវិញ្ញាណបរិសុទ្ធក៏ជាប់ទាក់ទងជាមួយនឹងការបង្កើតផងដែរ ដូចដែលយើងអាចមើល ឃើញនៅក្នុងខទី២នៃការបង្កើត៖ “...ព្រះវិញ្ញាណនៃព្រះក៏រេរានៅពី លើទឹក” ។ ព្រះគម្ពីរមិនបានផ្តល់ នូវព័ត៌មានទាំងអស់ក្នុងពេលតែមួយនោះឡើយ តែបទគម្ពីរបានប្រាប់យើងបន្តិចក្នុងពេលមួយ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ចំពោះសំនួរដែលថា “តើជានរណា?” គឺត្រូវបានអធិប្បាយយ៉ាងក្បោះក្បាយ។ ដោយយោងទៅតាមបទគម្ពីរ ១កូរិនថូស ៨៖៦ ព្រះយេស៊ូវគ្រីស្ទគឺទាក់ទងជាមួយនឹងការបង្កើតលោក នេះផងដែរ “គង់តែខាងយើងមានព្រះតែ ១ ប៉ុណ្ណោះង គឺជាព្រះវរបិតាច ដែលរបស់សព្វសារពើកើត មកពីទ្រង់ ហើយយើងរាល់ គ្នាក៏សំរាប់ទ្រង់ ក៏មានព្រះអម្ចាស់តែ១ គឺជាព្រះយេស៊ូវគ្រីស្ទ ដែល របស់សព្វសារពើកើតមកឈដោយសារទ្រង់ ហើយយើងក៏ដោយសារទ្រង់ដែរ” ។

ចំពោះពាក្យថា “អេឡូហីម” (Elohim) ក្នុងបទគម្ពីរ លោកុ.១៖១គឺជាទម្រង់ពហុវចនៈសម្រាប់ អ្នកបង្កើត។ តាមរយៈឧទាហរណ៍នៃការរស់នៅប្រចាំថ្ងៃគឺអាចជួយយើងដើម្បីឲ្យយល់អំពីគំនិត ទាំងឡាយដែលនៅពីក្រោយយោបល់ទាំងនេះ៖ មានគ្រួសារមួយបានជិះឡានទៅសួរសុខទុក្ខមិត្តភ័ក្រ្ត ខ្លះរបស់ពួកគេ។ នៅពេលដែលដល់ពេលវេលាដើម្បីនឹងចាកចេញទៅផ្ទះ ឪពុកបាននិយាយថា៖ “អូខេ! ឥឡូវនេះ ចូរយើងបើកឡានទៅផ្ទះវិញ”។ ទោះបើជាឪពុកបានប្រើទម្រង់ពហុវចនៈ វានៅតែ មានន័យថាគឺមានតែមនុស្សតែម្នាក់ប៉ុណ្ណោះដែលអង្គុយនៅកន្លែងបើកបរ ហើយគាត់ជាអ្នកបើកបរ ។ ចំពោះសមាជិកគ្រួសារដទៃទៀតក៏បានអង្គុយក្នុងឡានដែរ និងកំពុងតែជិះ ទោះបើមានតែមនុស្សម្នាក់កំពុងតែកាន់ចង្កូត បង្កើនល្បឿន និងជាន់ប្រាំងក៏ដោយ។

នេះគឺជាការបង្ហាញខ្លះៗដែលអាចជួយយើងក្នុងការអំពីរូបភាពនៃព្រះគម្ពីរដែលបានបង្ហាញ ប្រាប់ យើងអំពីព្រះជាម្ចាស់ជាព្រះអាទិករ និងជាអ្នករៀបចំនូវប្រភពនៃអ្វីៗទាំងអស់ដែលយើងឃើញ ក្នុងពិភពលោកនេះ ។ ព្រះជាម្ចាស់បានបង្កើត ពិភពលោកនៃជីវសាស្រ្ត តាមរយៈព្រះយេស៊ូវ។ នេះគឺជា ភាពប្រាកដមួយដែលយើងអាចក្នុងបទគម្ពីរ ហេព្រើរ ១៖២ ។ ដំណឹងល្អតាមរយៈសាវ័កយូហានក៏បាន បញ្ជាក់យ៉ាងច្បាស់ផងដែរនៅពេលចាប់ផ្តើម ដែលថាអ្វីៗដែលមានតាំងនៅគឺមានដើមកំណើតរបស់ វាតាមរយៈព្រះយេស៊ូវ។ “ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វី ណាមួយ កើត មកក្រៅពីទ្រង់ (តាមរយៈព្រះបន្ទូល ដែលជាព្រះយេស៊ូវគ្រីស្ទ)ឡើយ” (យូហាន ១៖៣)។

ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអាទិករ

យើងអាចអានបន្ថែមអំពីសកម្មភាពរបស់ព្រះយេស៊ូវនៅក្នុងផ្នែកនៃការបង្កើតរបស់ទ្រង់ដែលស្ថិតនៅ ក្នុងបទគម្ពីរ កូលូស ១៖១៦-១៧ ថា៖ “ដ្បិតគឺទ្រង់ (ព្រះយេស៊ូវគ្រីស្ទ)ហើយដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅ ស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែ កើតមកទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំង អស់ក៏នៅស្ថិតស្ថេរដោយ សារទ្រង់” ។ នៅក្នុងពិភពលោកដែលអ្នកអាចមើលឃើញនឹងភ្នែកគឺគ្មានអ្វី មួយដែលមិនបានបង្កើតតាមរយៈព្រះយេស៊ូវនោះឡើយ លោកធាតុធំធំមហិមាដោយមានភពរាប់ លានគឺវាដូចគ្នាជាមួយនឹងទៅនឹងដំណើរកោសិកាដែលរស់សាំញាំតូចជាងគេបំផុតដែរ ឬដូចជាទៅនឹង ប្រព័ន្ទចលនារបស់អាតូម។ ព្រះយេស៊ូវមិនត្រឹមតែជាដើមកំំំណើតនៃលោកធាតុដែលមានទំហំ និងធំ ទាំងអស់នោះឡើយ តែទ្រង់មានអំណាចទៅលើអ្វីៗទាំងអស់។

បន្ថែមលើនេះទៀត ព្រះយេស៊ូវក៏បានបង្កើតពិភពលោកដែលយើងមិនអាចមើលឃើញផងដែរ ទ្រង់ បានបង្កើតនូវចំនួននៃសត្វលោករាប់មិនអស់ និងបង្កនូវចំនួនយ៉ាងច្រើន ដែលព្រះគម្ពីរបានហៅពួកគេ ថាជាពួកទេវតា។ ហើយវាដូចគ្នាទៅនឹងអ្វីៗទាំងអស់នៅក្នុងការបង្កើតរបស់ព្រះជាម្ចាស់គឺមានភាព ផ្សេងៗពីគ្នា និងមានរចនាសម្ពន្ធយ៉ាងខ្ពស់ក្នុងពេលដូចគ្នាដែរ នោះវាក៏មានភាពដូចគ្នាផងដែរជាមួយ អ្វីៗនៅក្នុងលោកីយដែលយើងមើលមិនឃើញ ដូចដែលយើងបានប្រើប្រាស់វាក្យស័ព្ទ បល្លង្ក មេដឹក នាំ និងអំណាច ។

ព្រះយេស៊ូវមិនត្រឹមតែជាព្រះអាទិករប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាអ្នកដែលបានគ្រប់គ្រងទៅលើពិភពលោក នេះផងដែរ។ ទ្រង់បានគ្រប់់គ្រងអ្វីៗទាំងអស់ជាមួយនឹងគ្នា។ ពិភពលោកនេះមិនបានទុកចោលឲ្យទៅ តាមដំណើរវិវិត្តរបស់វាដោយខ្លួនឯងនោះទេនៅពេលបញ្ចាប់នៃការបង្កើតរបស់ទ្រង់ ទ្រង់បានគ្រប់គ្រង់ និងថែរក្សា តាមរយៈព្រះបន្ទូលដ៏មានអំណាចរបស់ទ្រង់។ ដូច្នេះយើងមិនចាំបាច់មានការបារម្ភចំពោះ ការបំផ្លាញនៃលោកធាតុដែលបណ្តាលមកពីធ្លាក់ចុះនៃអាចម៍ផ្កាយដែលមានទំហំធំ ឬការឡើងនឹងកំដៅ ព្រះអាទិត្យ ឬការធ្លាក់ចុះនៃអាកាសត្រជាក់នោះឡើយ ។ ព្រះយេស៊ូវទ្រង់នឹងគ្រប់គ្រងផែនដីទាំងមូល រហូតដល់ទ្រង់យាងមកវិញ ។

មនុស្សជាតិមិនមែនកើតឡើងតាមរយៈភាពចៃដន្យនៃការលោកធាតុណាមួយ ដូចជាគំនិតរបស់អ្នកឈ្នះ រង្វាន់ណូបែល លោក ចាក ម៉ូនូប (Jaques Monod) នោះឡើយ។ តែយើងត្រូវបានបង្កើតឡើងដោយ មានគោលបំណង និងគោលដៅនៅក្នុងព្រះហឫទ័យរបស់ព្រះយេស៊ូវ! ប្រសិនបើគ្មានគោលដៅនេះទេ យើងនឹងបាត់បង់នូវគោលដៅនៃជីវិតមិនខាន ។

សកម្មភាពនៃការបង្កើតរបស់ព្រះយេ ស៊ូវក្នុងព្រះគម្ពីរ សញ្ញាណចាស់

តាមរយៈបទគម្ពីរ សុភាសិត ៨៖២២-២៤, ៣០ បានចែងមកថា៖ “ព្រះយេហូវ៉ា ទ្រង់បាន តាំងអញឡើង ជាដើមការ នៃទ្រង់ គឺមុនអស់ទាំងកិច្ចការរបស់ទ្រង់ពីបុរាណ ទ្រង់បានសិត អញតាំងពីអស់កល្ប រៀងមក គឺពីកាលនៅដើមឡើយ មុនដែលមានផែនដីផង ក្នុងគ្រាមុនដែលមាន ទីជំរៅទឹក នោះអញបានកើតហើយ គឺកាលមិនទាន់មាន រន្ធទឹកណាដែលហូរចេញជាបរិបូរនៅ ឡើយ.... នៅគ្រានោះ អញបាននៅជិតទ្រង់ដូចជាមេជាងហើយ អញជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗ ថ្ងៃព្រម ទាំងមាន សេចក្តីរីករាយនៅចំពោះទ្រង់ជានិច្ច”។ ពាក្យថា៖ “មេជាង” បានប្រើប្រាស់ក្នុងបទគម្ពីរនេះ ក៏បានបញ្ចាក់អំពីសកម្មភាពរបស់ព្រះយេស៊ូវក្នុងការបង្កើតលោកផងដែរ។ នៅក្នុងខទី២៦ នៃទំនុក តម្កើង ១០២ គឺត្រូវបានដកស្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មីក្នុងបទគម្ពីរហេព្រើរ ១៖១០ ហើយវាត្រូវបាន ប្រើសម្រាប់ព្រះយេស៊ូវ “ហើយថា “ឱព្រះអម្ចាស់អើយ កាលដើមដំបូង ទ្រង់បានបង្កឫសផែនដី ហើយផ្ទៃមេឃក៏ ជាការដែលព្រះហស្ថទ្រង់ធ្វើដែរ” ។

តើព្រះអាទិករបានធ្វើកិច្ចការរ បស់ទ្រង់យ៉ាងដូចម្តេច?

ព្រះគម្ពីរបានផ្តល់ដល់យើងនូវចម្លើយចំពោះសំនួរ ថាតើព្រះជាម្ចាស់បានបង្កើតចក្រវាលនេះយ៉ាងដូច ម្តេច?

  • តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ទំនុកតម្កើង ៣៣៖៦, យូហាន ១៖១-៤
  • បង្កើតចេញពីភាពគ្មានអ្វីសោះ៖ ហេព្រើរ ១១៖៣
  • តាមរយៈអំណាចរបស់ព្រះជាម្ចាស់៖ យេរេមា ១០៖១២
  • តាមរយៈប្រាជ្ញារបស់ព្រះជាម្ចាស់៖ ទំនុកតម្កើង ១០៤៖២៤, កូលូស ២៖៣
  • យោងទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់៖ លោកុប្បត្តិ ១៖២៦, វិវរណៈ ៤៖១១
  • តាមរយៈព្រះរាជបុត្រារបស់ព្រះជាម្ចាស់៖ យូហាន ១៖១-៤, យូហាន ១៖១០, កូលូស ១៖១៥-១៧
  • យោងទៅតាមចរិតលក្ខណៈរបស់ព្រះយេស៊ូវ៖ ម៉ាថាយ ១១៖២៩, យូហាន ១០៖១១

ចំពោះព្រិត្តិការណ៍ទាំងនេះបានកើតឡើងក្នុងរយៈពេល៦ថ្ងៃនៃការបង្កើត។ ពួកវាស្ថិតនៅក្រៅដំណើរ ធម្មតានៃច្បាប់ធម្មជាតិ ហើយដូច្នេះគឺយើងអាចយល់បានពេញលេញតាមរយៈសេចក្តីជំនឿ។ តែយ៉ាងណាមិញ ចំពោះច្បាប់ធម្មជាតិដែលបានដឹកនាំកំណត់នៃដំណើរប្រព្រឹត្តិទៅនៃពិភពលោកនេះ ពួកវាមិនមែនជាមូលហេតុដែលបណ្តាលឲ្យកើតមានឡើយ តែវាគ្រាន់តែជាលទ្ធផលនៃការបង្កើត ប៉ុណ្ណោះ។

ចុះ តើ “ហេតុការណ៍អាក្រក់” កើតឡើងដោយរបៀបណា?

យើងបានដឹងថា ពិភពលោកដែលយើងមើលឃើញបច្ចុប្បន្ននេះគឺមិនមានភាពដូចគ្នាទៅនឹងអ្វីដែល ព្រះជាម្ចាស់បានបង្កើតកាលពីដំបូង រួចទ្រង់មានបន្ទូលម្តងដែលថា “អ្វីៗសុទ្ធតែល្អ” ។ មាន ហេតុការណ៍មួយបានកើតឡើងក្នុងពិភពលោកនេះ ដោយព្រោះតែលទ្ធផលនៃការក្បត់របស់គូរស្វាមី ដំបូងប្រឆាំងជាមួយនឹងអ្នកដែលបានបង្កើតពួកគេមក (លោកុ. ៣)។

តើមានអ្វីដែលមានប្រទានដល់យើ ងក្នុងព្រះអម្ចាស់ព្រះយេស៊ូវ

ទ្រង់គឺជាគ្រឹះដែលយើងអាចស្ថាបនាជីវិតរបស់យើង។ ព្រះគ្រីស្ទបានបង្កើតនូវគ្រឹះសម្រាប់អ្វីទាំងអស់ ៖ ការបង្កើតចក្រវាល ព្រះគម្ពីរ សេចក្តីជំនឿ សេចក្តីសង្គ្រោះ សេចក្តីសុខសាន្ត សេចក្តីសង្ឃឹម ជាផ្លូវ ទៅរកព្រះវរបិតា ជាគោលដៅនៃជីវិតរបស់យើង។ ព្រះគ្រីស្ទជាថ្មដាដែលមិនអាចរលំ (១ កូរិនថូស ១០៖៤) ដែលធ្វើឲ្យកិច្ចកល្បរបស់មនុស្សជាតិទាំងអស់នឹងត្រូវបែកបាក់។ ព្រះជាម្ចាស់មានបន្ទូលថា៖ “អញនឹងបំផ្លាញប្រាជ្ញា របស់ពួកអ្នក ប្រាជ្ញ” (១ កូរិនថូស ១៖១៩)។ វិទ្យាសាស្រ្តខាងគំនិតជាច្រើន ដូចជាការមិនជឿលើព្រះដែលមានទម្រង់ផ្សេងៗពីគ្នា (Atheism) និង ទ្រឹស្តីវិវត្តនិយមនឹងត្រូវខ្ចាត់ ខ្ចាយនៅលើថ្មដានៃព្រះគ្រីស្ទ ។ អ្នកដែលគាំទ្រងចំពោះប្រព័ន្ធគំនិតទាំងអស់នេះនឹងមានថ្ងៃមួយលត់ ជង្គង់ចំពោះព្រះអម្ចាស់ (ភីលីព ២៖១០) ទោះបើជាពេលឥឡូវនេះពួកគេបានបដិសេធចំពោះអ្នកដែល រៀបចំផែនការណ៍ អ្នកដែលបានតាក់តែង អ្នកដែលបានបង្កើត និងជាព្រះសង្គ្រោះក៏ដោយ។

ហេតុអ្វីបានជាទ្រឹស្តីវិវត្តនិយម មានគ្រោះថ្នាក់ដល់យើង?

ទ្រឹស្តីនេះមិនត្រឹមតែផ្តល់ដល់យើងនូវទស្សនៈយល់ខុសចំពោះពិភពលោកនេះទេ តែវាបានដឹកនាំយើង ទៅរកភាពគ្មានសង្ឃឹម ដូចជាពិពណ៌នាដែលសមហេតុផលរបស់អ្នកនិពន្ធរបស់ជាជាតិអាឡឺម៉ង់ម្នាក់ ឈ្មោះថា ជីន ប៉ូល (Jean Paul) ថា៖ “គឺគ្មានព្រះជាម្ចាស់... សម្លឹងមិនដាក់ភ្នែក, ស្ងៀមស្ងាត់គ្មានអ្វី ទាំងអស់! ភាពអស់កល្បដែលត្រជាក់គឺចាំបាច់! ភាពឆ្កួតដោយចៃដន្យ... យើងម្នាក់ៗគឺមានភាព ក្រៀមក្រំក្នុងចក្រវាលដ៏ធំធេងនេះ នេះគឺជាទូដែកនៃសព”។

ទ្រឹស្តីវិវត្តនិយមបានបញ្ជាក់ថា ពិភពលោកយើងនេះអាចពន្យល់បានដោយមិនចាំបាច់មានព្រះអាទិករ។ ជាលទ្ធផលគំនិតនេះ បានទាក់ទាញមនុស្សជាច្រើនឲ្យជឿថាគ្មានព្រះជាម្ចាស់តាំងនៅ (Atheism)។ ហើយដោយយោងទៅតាមអ្វីដែលព្រះយេស៊ូវមានបន្ទូល អ្នកដែលជឿថាគ្មានព្រះជាម្ចាស់តាំងនៅ នឹង ធ្លាក់ចូលក្នុងស្ថាននរក៖ “តែអ្នកណាដែលមិនព្រមជឿ នោះនឹង ត្រូវទោសវិញ”     (ម៉ាកុស ១៦៖១៦)។ មានអ្នកខ្លះបានព្យាយាមដើម្បីពន្យល់ថា ការវិវត្តគឺជាវិធីដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់។ ប៉ុន្តែ ប្រសិនបើព្រះជាម្ចាស់បានបង្កើតការរយៈ ទ្រឹស្តីវិវត្តនិយមនោះ៖

  • គ្មានគូរស្វាមីដំបូងឡើយ
  • គ្មានអំពើបាប ពីព្រោះថា (ការឈ្លានពានគឺជាគឺជាកងរទេះដែលបានរុញច្រានឲ្យទ្រឹស្តីវិវត្ត និយមឈានទៅមុខ) (Joachim Illies)
  • ព្រះជាម្ចាស់នឹងប្រើសេចក្តីស្លាប់ ជាមធ្យោបាយដើម្បីនឹងបង្កើតចក្រវាល
  • សេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវ ដែលត្រូវបានហៅថាជា “អ័ដាមចុងក្រោយ” ដែលផ្ទុយពី អ័ដាមដែលពេញដោយបាប (១ កូរិនថូស ១៥៖៤៥) នោះនឹងគ្មានមូលដ្ឋានគ្រឹះនោះឡើយ។

តាមរយៈការពិចារណាទាំងអស់នេះបានបង្ហាញថា “ទ្រឹស្តីវិវត្តនិយម” (Theistic Evolution) នឹងបំផ្លាញនូវមូលដ្ឋានគ្រឹះនៃព្រះបន្ទូលក្នុងព្រះគម្ពីរទាំងស្រុង។ ដោយព្រោះតែមូលហេតុនេះហើយ ដែលទ្រឹស្តីវិវត្តនិយមនេះដែលជាគំនិតខុសនេះគួរតែបដិសេធចោលទាំងស្រុង។

គំនិតដែលអស្ចារ្យ

យើងបានឃើញថា ព្រះយេស៊ូវជាព្រះអាទិករនៃគ្រប់របស់ទាំងអស់។ ទ្រង់គឺជាព្រះតែមួយដែលបាន គង់នៅអស់កល្បជានិច្ច ជាស្តេចនៃអាណាចក្រស្ថានសួគ៌ ។ ទ្រង់បានទទួលអំណាចទាំងអស់ទាំងនៅ ស្ថានសួគ៌ និងផែនដី (ម៉ាថាយ ២៨៖១៨)។ តើយើងពិតជាអាចយល់ពិតប្រាកដនូវសេចក្តីពិតដ៏អស្ចារ្យ ទាំងនេះបានទេ? មនុស្សម្នាក់ដែលស្ថិតនៅលើឈើឆ្កាងនៃភ្នំកូកូតា និងជាព្រះអាទិករនៃចក្រវាលទាំង មូល និងគ្រប់របស់សព្វសារពើគឺជាមនុស្សតែ១ និងជាមនុស្សដូចគ្នា! នៅក្នុងសេចក្តីស្រលាញ់ដែល មិនអាចគិតស្មានដល់របស់ទ្រង់ ព្រះអម្ចាស់បានប្រទានរូបអង្គទ្រង់ ឡើងទៅលើឈើឆ្កាងហើយ មិនរឹងទទឹង ដើម្បីឲ្យទ្វារនៃស្ថានសួគ៌បើកសម្រាប់យើង ។ អស់អ្នកណាដែលបដិសេធចំពោះសេចក្តី នេះនឹងបាត់បង់អ្វីៗទាំងអស់៖ “នោះធ្វើដូចម្តេចឱ្យយើងរួចបាន បើយើងធ្វេសនឹង សេចក្តីសង្គ្រោះ ដ៏ធំម៉្លេះ” (ហេព្រើរ ២៖៣)។ អស់អ្នកណាដែលទទួលទ្រង់នោះនឹងឈ្នះ លើគ្រប់ទាំងអស់៖ “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណា ដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ខ្ញុំឱ្យ មករ អ្នកនោះមានជីវិត ដ៏នៅអស់កល្បជានិច្ចល ហើយមិន ដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្តីស្លាប់ ទៅដល់ជីវិតវិញ” ។ ចូរទូលសូមដល់ព្រះយេស៊ូវគ្រីស្ទ ដើម្បីលើក លែងទោសអំពើបាបដល់អ្នក ដើម្បីឲ្យអ្នកអាចឈនៅចំពោះការជំនុំជំម្រះរបស់ព្រះជាម្ចាស់។ ចូរទទួល យកទ្រង់ជាព្រះសង្គ្រោះប្រចាំជីវិតរបស់អ្នក ហើយនឹងដើរតាមសេចក្តីបង្រៀនរបស់ទ្រង់។

លោកបណ្ឌិត (សាស្រ្តាចារ្យ) វែននើរ គីត
នាយកនិងសាស្រ្តាចារ្យនៃ អ្នកពត៌មានវិទ្យាសាស្រ្ត